អ៊ីរ៉ង់ ហាមឃាត់ការជីកយករូបិយប័ណ្ណឌីជីថល ៤ខែ ក្រោយដាច់ភ្លើងច្រើនក្រុង

ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការហាមឃាត់រយៈពេល ៤ ខែ លើការជីករករូបិយប័ណ្ណឌីជីថល ឬ mining of cryptocurrencies ដូចជា Bitcoin ជាដើម បន្ទាប់ពីទីក្រុងជាច្រើនបានដាច់ភ្លើង ដោយមិនមានការគ្រោងទុក។